Thursday, June 26, 2025

Lose 100 LBs, Win $250,000! Mr Beast

*In Loving Memory of Coach Tyler Wall* It is with profound sadness that we share the unexpected passing of Coach Tyler Wall. Coach Wall was a remarkable individual whose kindness and genuine spirit touched all who knew him. His loss has left our hearts heavy with grief. Following this tragic news, we reached out to Coach Wall’s family to determine whether this video should be shared. With grace and wisdom, they expressed that Tyler would have wanted his message of hope and positivity to continue reaching others, even in his absence. We humbly ask that you honor Coach Wall’s memory and respect his family’s need for privacy during this difficult time. Coach Tyler Wall’s legacy of compassion and encouragement will live on in the hearts of all who were fortunate enough to know him.

you can watch a video




How To Add Blogger Blog to Google AdSense and Earn Money

Sunday, June 1, 2025

តួនាទី ការអានសៀវភៅ

តួនាទី ភារកិច្ច ក្រសួងអធិការកិច្ច

  ប្រវត្តិសាស្រ្តក្នុងរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយរបស់ប្រទេសកម្ពុជាយើង ចាប់តាំងពីក្រោយសម័យអង្គរមក បានបង្ហាញឱ្យយើងឃើញយ៉ាងច្បាស់នូវវិនាសកម្មយ៉ាងធំធេង ដែលកើតចេញពីភ្លើងសង្រ្គាម ការបែកបាក់ផ្ទៃក្នុងនឹងគ្នាជាច្រើនសតវត្សរ៍ និងការប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នង។ ម្លប់ដ៏ត្រជាក់នៃសន្តិភាព ដែលយើងទាំងអស់គ្នាទទួលបានមកទល់សព្វថ្ងៃនេះ សុទ្ធសឹងតែបានកើតចេញពីការពុះពារគ្រប់ឧបសគ្គ និងការលះបង់គ្រប់សព្វបែបយ៉ាងរបស់ថ្នាក់ដឹកនាំជាច្រើនជំនាន់ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសំខាន់ៗរួមមាន៖ រណសិរ្ស ២ ធ្នូ «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងជាពិសេស «នយោបាយឈ្នះ-ឈ្នះ» ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិ និងស្នាដៃឯករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្លត់ភ្លើងសង្រ្គាម និងបិទបញ្ចប់ទាំងស្រុងនូវអតីតកាលដ៏លំបាកវេទនារបស់ប្រជាជាតិយើង រហូតទទួលបានសន្តិភាពពេញលេញនៅកម្ពុជា នៅឆ្នាំ១៩៩៨។



រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ជាមួយនឹងការបន្តគោលនយោបាយសំខាន់ៗ នៃរាជរដ្ឋាភិបាលអណត្តិទី៦ នៃរដ្ឋសភា បានដាក់ចេញជាយុទ្ធសាស្រ្តក្នុងការពង្រឹងសមិទ្ធកម្មបន្ថែម សំដៅដល់ការបម្រើប្រជាពលរដ្ឋ ពោលគឺ «ស្នូលនៃគោលនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច» សំដៅដល់ជាការធ្វើទំនើបកម្មសា្ថប័នឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ។


បងប្អូនអាចចុចមើលវីឌីអូបន្ថែមខាងក្រោម៖



     ជាក់ស្ដែង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានប្តូរឈ្មោះមកជា ក្រសួងអធិការកិច្ច តាម ព្រះរាជក្រមលេខ នស/រកម/១០២៣/០១៩ ចុះថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច។ ការប្តូរឈ្មោះក្រសួងនេះ គឺជាផ្នែកមួយនៃការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការប្តេជ្ញាបន្តអនុវត្តអភិក្រមទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងគោលដៅឆ្លើយតបនឹងស្នូលនៃយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន ព្រមទាំងការពង្រីកប្រសិទ្ធភាពការងារក្នុងវិស័យសាធារណៈ។

       ក្រសួងអធិការកិច្ចនឹងបន្តបំពេញឱ្យបាននូវបេសកកម្មចម្បងនៅក្នុងវិស័យអធិការកិច្ចនេះគឺ «អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម» ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរួម នោះគឺ៖ «អធិការកិច្ចដើម្បីទាំងអស់គ្នា ទាំងអស់គ្នាឆ្ពោះទៅកាន់ អភិបាលកិច្ចល្អ» ដែលជាបំណងប្រាថ្នានៃយើងទាំងអស់គ្នា នៃស្ថាប័នយើង នៃប្រជាជនយើង និងនៃប្រទេសជាតិយើងទាំងមូល។

       ក្នុងការចូលរួមអនុវត្តកំណែទម្រង់របស់រាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ជាបន្តបន្ទាប់របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្រសួងអធិការកិច្ចបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រសំខាន់ៗ ក្នុងវិស័យអធិការកិច្ចរបស់កម្ពុជាចំនួន ៨ រួមមាន៖

(១) ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងនិងអភិវឌ្ឍន៍មូលធនមនុស្ស

(២) ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្ត នៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន

(៣) ការពង្រឹងប្រសិទ្ធភាព នៃការតាមដានការអនុវត្តច្បាប់ និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល

(៤) ជំរុញ និងពង្រឹងសមត្ថភាពអធិការកិច្ចរបស់ស្ថាប័ន

(៥) ការជំរុញការអប់រំផ្សព្វផ្សាយច្បាប់ និងវេទិកាសាធារណៈ

(៦) ការជំរុញការទទួលពិនិត្យ និងដោះស្រាយពាក្យបណ្តឹង

(៧) ជំរុញកិច្ចសហការ និងភាពជាដៃគូជាមួយស្ថាប័នរដ្ឋ ឯកជន និងដៃគូសំខាន់ៗនានា ក្នុងគោលបំណងផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ដើម្បីប្រសិទ្ធភាពនៃការអនុវត្តច្បាប់

(៨) ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពនៃប្រតិបត្តិការអធិការកិច្ច និងការទទួលពិនិត្យ និងដោះស្រាយបណ្តឹង។


  យុគសម័យនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងឌីជីថលបានក្លាយជាកម្លាំងជំរុញចរន្តនៃការកែទម្រង់នៅក្នុងបរិបទនៃសកលភាវូបនីយកម្មឱ្យកាន់តែឈានឆ្ពោះទៅរកតម្លាភាព គណនេយ្យភាព និងការទទួលបានព័ត៌មានយ៉ាងឆាប់រហ័សអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នយោបាយ ទំនាក់ទំនងអន្តរជាតិ និងការផ្លាស់ប្តូរអារ្យធម៌ និងព័ត៌មានរវាងគ្នានិងគ្នា។ ការណ៍នេះបានសបញ្ជាក់ឱ្យឃើញថាគេហទំព័រក្រសួងអធិការកិច្ចនឹងដើរតួនាទីជាកញ្ចក់ឌីជីថលដ៏មានសារៈសំខាន់ សម្រាប់ឆ្លុះបញ្ចាំង និងបង្ហាញដល់សាធារណជនជាតិ និងអន្តរជាតិ នូវរាល់ព័ត៌មានពិត និងទាន់ហេតុការណ៍ ពាក់ព័ន្ធនឹងសកម្មភាពនិងសមិទ្ធផលការងាររបស់ក្រសួងអធិការកិច្ច ក៏ដូចជាវឌ្ឍនភាព និងសមិទ្ធផលការងារសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងកិច្ចការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ។ មិនតែប៉ុណ្ណោះ គេហទំព័រក្រសួងអធិការកិច្ច នឹងក្លាយជាយន្តូបករណ៍អេឡិចត្រូនិក ដែលបម្រើដល់សាធារណរជន ក្នុងការងារសិក្សាស្រាវជ្រាវ វេទិកាជូនដំណឹង ព័ត៌មាន ឆ្លើយតបនូវសំណូមពរ ការទទួលពាក្យបណ្តឹង និងមតិយោបល់របស់សាធារណជនទូទៅ រួមទាំងការអនុវត្តតួនាទីភារកិច្ចរបស់ក្រសួង សំដៅពង្រឹងប្រសិទ្ធភាពក្នុងវិស័យអធិការកិច្ចនៅកម្ពុជា។

       ក្រសួងអធិការកិច្ចសូមលើកទឹកចិត្តដល់សាធារណជនជាតិ និងអន្តរជាតិ ប្រើប្រាស់វេទិកាអេឡិចត្រូនិកមួយនេះ ដើម្បីជាឧត្ដមប្រយោជន៍ក្នុងការទទួលយក និងផ្លាស់ប្ដូរព័ត៌មាន ក្នុងស្មារតីចូលរួមស្ថាបនា និងអភិវឌ្ឍក្នុងវិស័យអធិការកិច្ចនៅកម្ពុជា។ ក្រសួងអធិការកិច្ច សូមអរគុណសាធារណជនជាតិ និងអន្តរជាតិ ចំពោះការចូលទស្សនាគេហទំព័រផ្លូវការរបស់ក្រសួង និងសូមស្វាគមន៍រាល់ការចូលរួមកែលម្អស្ថាបនាឱ្យកាន់តែសកម្ម មានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងការផ្ដល់ព័ត៌មានជាទីទុកចិត្ត ឆ្លើយតបនឹងតម្រូវការរបស់សាធារណជនជាតិ និងអន្តរជាតិ។

   


តួនាទីរបស់មន្រ្តីអធិការកិច្ច មិនមែនសំដៅទៅរកតែកំហុសនោះទេ! តួនាទីរបស់មន្រ្តីអធិការកិច្ចមានពីរគឺ ទី១-រកឱ្យឃើញនូវចំណុចដែលអនុវត្តបានល្អ ត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបានកំណត់ និងទី២-រកឱ្យឃើញ នូវចំណុចខ្វះខាត ចំណុចខុសឆ្គង រាប់តាំងពីតូចតាច មធ្យម និងធ្ងន់ធ្ងរ ដើម្បីធ្វើសេចក្តីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។



ជាទីបញ្ចប់ ខ្ញុំសូមជូនដល់មិត្តអ្នកអានជាទីគោរព សូមសមប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕


តួនាទី ក្រសួងអធិការកិច្ច | Ministry of Inspection | 2025

The Ministry of Inspection in Cambodia, formerly known as the Ministry of National Assembly-Senate Relations and Inspection (MONASRI), has undergone a rebranding to sharpen its role in governance and public accountability. This change was officially approved by the National Assembly on 14 September 2023 .


Contact Information

For direct inquiries or further information, you can reach the Ministry through the following channels:

  • Website: inspection.gov.kh

  • Email: info@inspection.gov.kh

  • Phone: +855(23) 221 458, +855(23) 220 648

  • Address: Building No. 126, Street 3, Tonle Bassac Sangkat, Chamkarmon District, Phnom Penh, Cambodia .

Saturday, May 31, 2025

តួនាទី ក្រសួងរ៉ែ និង ថាមពល

តួនាទី សង្គ្រាម​ |ផលប៉ះពាល់នៃសង្គ្រាម|

តួនាទី នាយករដ្ឋមន្ត្រី Role of Prime Minister

ភារកិច្ច សិទ្ធិ របស់ក្រសួងការពារជាតិ Rule and Right of Ministry of Defend

១.ស្ថាប័ន នេះត្រូវបានបង្កើតឡើង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣
២.ក្រសួងការពារជាតិ គឺសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកលើសន្តិសុខជាតិ និងកងយោធពលខេមរភូមិន្ទ។ 
៣.រដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្ន គឺនាយឧត្តមសេនីយ៍ ទៀ សីហា ដែលជាបុត្រារបស់ សម្តេចពិជ័យសេនា ទៀ បាញ់។

ក្រសួងការពារជាតិ មានសមត្ថកិច្ចដឹកនាំ និង គ្រប់គ្រង លើវិស័យការពារជាតិ នៃ
ព្រះរាជាណាចក្រកម្ពុជា។

អំពី ក្រសួងប្រៃសណីយ៍

មុខងារ តួនាទី ក្រសួងប្រៃសណីយ៍


សូមចុច Subscribe for more video: Link: https://www.youtube.com/channel/UCmDF7Ypb36c7-Ee4iBzv91A?sub_confirmation=1 មាតិកាវីឌីអូ ដែលបងប្អូនត្រូវចុចទស្សនាបន្ថែម៖ ១. អ្វីទៅជា«ការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រោមជាតិ» ហើយមានភារកិច្ចអ្វីខ្លះ? https://youtu.be/2wBC_0QWL4U ២. អ្វីទៅជាការដោះស្រាយវិវាទក្រៅតុលាការ? https://youtu.be/9vR8ZuCtpP8 ៣. ចង់ក្លាយជាមេឃុំចៅសង្កាត់ទេ https://youtu.be/d0SejC-PiKw ៤. តើនាយកសាលាត្រូវមានតួនាទីអ្វីខ្លះ? https://youtu.be/Gb75LCOfbEo ៥. រាជរដ្ឋាភិបាល បញ្ជាអោយធ្វើជំរឿនមន្ត្រីរាជការ https://youtu.be/CsYfcZ7wIyc ៦. ការងារស្មៀន https://youtu.be/N2cIuvbnsnA ៧. លក្ខណ្ឌ ដើម្បីក្លាយជាមេភូមិ https://youtu.be/p3tnlkDe918 ៨. មុខងារ ភារកិច្ច ក្រសួងពាណិជ្ជកម្ម https://youtu.be/vngGLoe9J9Q ៩. តើអ្វីជាយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចកម្ពុជា https://youtu.be/7HUHAczQLXs ១០. អាណត្តិទី៧នេះ តើរដ្ឋាភិបាលបានធ្វើអ្វីខ្លះ? https://youtu.be/RRGZfs0Iz9I ១១. តើចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០ និងទៅជាយ៉ាងណា? https://youtu.be/360qTpfD39g ១២. គោលបំណង រដ្ឋាភិបាល ឌីជីថល https://youtu.be/Jr94EvBBsPE ១៣. ចេះបច្ចេកវិទ្យាឌីជីថល ពលរដ្ឋនិងទទួលប្រយោជន៍អ្វីខ្លះ https://youtu.be/ySIu_4xtOu0 ១៤. អំណាច ប្រធានក្រុមប្រឹក្សាខេត្ត https://youtu.be/bWegO0GmY5Y ១៥. តួនាទី និងភារកិច្ច អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ https://youtu.be/7GHVXM3rgSQ ១៦. វិបត្តិសេដ្ឋកិច្ចពិភពលោក https://youtu.be/kJnDx6lPneY ១៧. មូលហេតុដែលត្រូវវិនិយោគលើដី https://youtu.be/bKhwJGN1d1E ១៨. សង្គ្រាមបច្ចេកវិទ្យារវាង អាមេរិកនិងចិន https://youtu.be/yMMN90A9tEA ១៩. តើនរណាជាមហាសេដ្ឋី ទី១ និងទី២ លើពិភពលោក https://youtu.be/7QBiDWM1uAs ២០. តួនាទី ភារកិច្ច មណ្ឌលសុខភាព https://youtu.be/Yx-KaaiQZuk ២១.អ្វីទៅជារដ្ឋបាលសាធារណៈ https://youtu.be/ATJSikjiveY ២២.តើមូលនិធិឃុំសង្កាត់គឺជាអ្វី? https://youtu.be/-WRXQ7W2fQg ២៣. លម្អិត ប្រជាការពារ https://youtu.be/X6vU3uPSZUQ ២៤. តួនាទី ភារកិច្ច ក្រសួងធនធានទឹក https://youtu.be/LgpNnmWR99c #mptc #GoDigitalCambodia #Cambodia #Digital #Technology #Telecommunications #Posts សូមអរគុណ! ចំពោះទស្សនាវីឌីអូរបស់បងប្អូនទាំងអស់គ្នា!