Thursday, January 30, 2020

ពត៌មានក្តៅថ្ងៃនេះ គំរោងអភិវឌ្ឍន៍ក្រុងព្រៃវែង ខេត្តព្រៃវែង

ខេត្តព្រៃវែង គឺជាខេត្តមួយដែលនៅជិតរាជធានីភ្នំពេញ ចម្ងាយត្រឹមតែ៩០គីឡូម៉ែត្រតែប៉ុណ្ណោះ ដែលអំណោយផលចំពោះវិនិយោគិនមែនទែន ហើយតម្លៃដីធ្លីក៏នៅធូរថ្លៃក្នុងការទិញ ដើម្បីអភិវឌ្ឍគម្រោងផ្សេងៗបានយ៉ាងច្រើន ដើម្បីចំណេញ។ មិនត្រឹមតែប៉ុណ្ណោះទេ ខេត្តព្រៃវែងជាទិសដៅថ្មីបំផុត សម្រាប់វិនិយោគិនសិក្សាគម្រោងថ្មីៗផងដែរ ដោយបច្ចុប្បន្ននេះ ខេត្តព្រៃវែង អំណោយផលរចនាសម្ព័ន្ធផ្លូវថ្នល់មានភាពល្អប្រសើរខ្លាំងណាស់ ដោយដឹកនាំដោយឯកឧត្តម ជា សុមេធី អភិបាលខេត្ត។










បងប្អូនចង់បានដីនៅក្រុងព្រៃវែង ដីធំៗសម្រាប់វិនិយោគ នៅជិតៗគម្រោងខាងលើ ចាប់ពី២ហត្ថឡើងទៅ សូមទំនាក់ទំនងមកលេខ ក្រុមហ៊ុន ព្រៃវែង ប្រផឹធី អុិនវេសមុិន 016279788 / 071 3333 671 /078977794 សូមអរគុណ!

 នេះបើយោងតាមផេក Prey veng family បានបង្ហោះ ថ្ងៃទី ៣០ ខែ មករា ឆ្នាំ២០២០នេះ។

Monday, January 20, 2020

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្រកាសលេខទូរស័ព្ទទាក់ទង ក្នុងករណីចំបាច់ ជូនសាធារណៈជន ក្នុងពេលដំណើរកំសាន្តនៅខេត្តព្រះសីហនុ

ស្នងការដ្ធាន ៖0977780008 ,0313749848, (០11) 506677,516677,526677។ -
៖0977780093។ -៖0977780094។ -៖0977780095
-ស្រុកកំពង់សីលា ៖0977780096។
អរគុណ



លង់ទឹកស្លាប់២នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង

សូមចូលរួមរំលែកទុក្ខដល់គ្រួសារសពក្មួយប្រុសទាំងពីរ ដែលបានទទួលមរណភាព ដោយសារលិចទូក នៅភូមិថ្មីឃុំស្តៅកោង ស្រុកបាភ្នំ។



Wednesday, January 15, 2020

អំពីខ្ញុំ

វេបសាយនេះ បង្កើតដើម្បីចែករំលែកចំណេះដឹង និង ពត៌មានផ្សេងៗ
ប្រសិនជាការខុសឆ្គង សូមជួយប្រាប់ខ្ញុំផង។
016279788
សូមអរគុណ ទុកជាមុន!

ព្រោះតែអូន ដោយJay Chan


គម្រោងក្រុងថ្មីដីមាសសំរោងលីេ ក្រោយផ្សារអង្គស្នួល ១ឡូតិ៍ ៨៩០០$ ប្លង់រឹង



បើអាចអប់រំកូនៗអ្នកតាំងពីតូចនូវចំណុច ៣ នេះ គេនឹងក្លាយជាមនុស្សជោគជ័យបាននៅថ្ងៃក្រោយ !

 «​មនុស្ស​ក្មេង​» ឬ «​កូនក្មេង​» ជាទូទៅ​ពិតជា​ត្រូវការ​ការអប់រំ​ប្រៀនប្រដៅ​ពី​ឪពុកម្តាយ ឬ អាណាព្យាបាល​ជា​ចាំបាច់ ដើម្បី​ពត់​តម្រង់​ពួកគេ​បាន​ក្លាយជា​មនុស្ស​ល្អ ដើរ​ផ្លូវត្រង់​តាំងពីក្មេង​ទៅ ចៀសវាង​ពេល​ធំ​ឡើង​ពិបាក​ក្នុង​ការអប់រំ​ស្តីប្រដៅ ។ ក្នុងនាម​ជា​ឪពុកម្តាយ​គួរតែ​អប់រំ​កូនៗ​របស់ខ្លួន​នូវ ៣ ចំណុច​នេះ ទើប​ពួកគេ​អាច​ក្លាយជា​មនុស្ស​ជោគជ័យ​បាន​នៅ​ថ្ងៃ​ខាង​មុន ។ តើ​មាន​ចំណុច​អ្វីខ្លះ ? 

១- ឱ្យ​ពួកគេ​ដឹង​ពី​ភាពលំបាក​ខ្លះ​ ​ឪពុកម្តាយ​គ្រប់រូប​មិនគួរ​ទម្លាប់​ឱ្យ​កូនៗ​ស្រណុក​ស្រួល ឬ បណ្តា​យ​តាមចិត្ត​ពួកគេ​តាំងពី​តូច​ច្រើនពេក​ឡើយ ត្រូវ​បង្រៀន​ពួកគេ​ស្គា​ល់ពី​ភាពលំបាក​ខ្លះៗ ដើម្បី​ងាយស្រួល​ពេល​ពួកគេ​ធំ​ឡើង​អាច​ប្រឈមមុខ​នឹង​បញ្ហា​បាន ប៉ុន្តែ​បើ​លោកអ្នក​ទម្លាប់​ឱ្យ​កូន​ស្រណុក​ស្រួល និង បណ្តា​យ​តាម​ចិត្តច្រើន​តាំងពីក្មេង​នោះ ទៅ​ថ្ងៃក្រោយ​គេ​មិនអាច​ប្រឈមមុខ​នឹង​ឧបសគ្គ ឬ ដោះស្រាយ​បញ្ហា​ទាំងឡាយ​បានឡើយ ។​ 

២- ប្រយ័ត្ន​ពាក្យសម្តី ឬ ការនិយាយស្តី​ ​ឪពុកម្តាយ​ត្រូវតែ​បង្រៀន​កូនៗ​ឱ្យ​និយាយ​ពាក្យ​ល្អៗ និង មាន​សម្តី​ពីរោះពិសា ។ ណាមួយ​ទៀត​ក៏​ត្រូវតែ​ចេះ​គ្រប់គ្រង​មាត់​របស់​កូនលោក​អ្នក​ឱ្យ​បានល្អ​ផងដែរ ព្រោះ​សម្តី​គ្រប់​ម៉ាត់​ដែល​ចេញពី​មាត់​កូនៗ​របស់លោក​អ្នក​អាច​កំណត់​ពី​ភាពជោគជ័យ​នៅ​ថ្ងៃ​ខាងមុខ​បាន ។ ប្រសិនបើ​កូនៗ​របស់លោក​អ្នក​និយាយ​ពាក្យ​ល្អៗ ប្រកបដោយ​សុជីវធម៌​នោះ ធំ​ឡើង​គេ​នឹង​អាចមាន​អា​នាគ​ត​ភ្លឺស្វាង​មិន​ខាន ដែល​នេះ​ជាការ​ឆ្លុះបញ្ចាំង​មួយ​ដ៏​ល្អ ។​

 ៣- បណ្តុះ​ភាព​ឧស្សាហ៍ និង គំនិត​ចង់​ចេះ​ចង់ដឹង​ ​ឪពុកម្តាយ​គ្រប់រូប​គួរតែ​បណ្តុះ​គំនិត​ចង់​ចេះ​ចង់ដឹង ឬ អប់រំ​កូនៗ​ឱ្យមាន​ភាព​ឧស្សាហ៍​តាំងពី​តូចៗ​ទៅ ព្រោះ​ភាព​ខ្ជិលច្រអូស និង គំនិត​សុញ​គិត​អ្វី​មិន​ចេញ នឹង​អាច​ទាញ​ពួកគេ​ឱ្យ​ធ្លាក់​ក្នុង​ភាពអវិជ្ជា ល្ងង់ខ្លៅ ហើយ​ថា​មិនត្រូវ​អនាគត​នឹង​រលាយ​បាន​យ៉ាង​ងាយ ។​  ​

ទាំងនេះ​សុទ្ធតែជា​ចំណុច​ល្អ​គួរ​បញ្ជ្រៀប​ដល់​កូនៗ​តាំងពី​តូច ហើយក៏​មិនមែន​មានតែ ៣ ចំណុច​នេះដែរ ពោលគឺ​នៅមាន​ចំណុច​ជាច្រើន​ទៀត​ដែល​ល្អ និង អាច​អប់រំ​កូនៗ​លោកអ្នក​បាន គ្រាន់តែ​អ្វីដែល​ចែករំលែក​លើក​នេះ​គឺជា​ចំណុច​ចាំបាច់​តម្រូវ​ឪពុកម្តាយ​គួរ​អប់រំ​ដល់​កូន​មុនគេ ៕






«ស្នៀតរបស់ក្រុមប្រឆាំងគឺពេលទឹកដល់ច្រមុះទើបស្រែករកកិច្ចសន្ទនា!»

(ភ្នំពេញ)៖ លើកណាក៏ដូចលើកណាដែរ ខ្ញុំកត់សំគាល់ជាហូរហែរមកថាគណបក្សប្រឆាំងជ្រុលនិយមនៅកម្ពុជា យើងតែងប្រើស្នៀតដដែលៗ តាំងពីរាប់ទសវត្សរ៍មក ហើយៗក៍មិនដែលផ្លាស់ប្តូរនោះឡើយ។ ស្នៀតរបស់ក្រុមប្រឆាំងធ្លាប់អនុវត្តនោះគឺ បង្កហេតុ បង្កាត់ភ្លើង ចាក់សាំងលើភ្លើង រហូតក្លាយជាអគ្គិភ័យឆេះផ្ទះខ្លួនឯងអស់ ទ្រព្យសម្បត្តិក៏អស់ រីឯខ្លួនក៏ត្រូវបានសមត្ថកិច្ច ចាប់ដាក់ពន្ធនាគារឲ្យទទួលទោស ទើបនាំគ្នានឹកនាបួងសួង អង្វរ ក ឲ្យមានការសន្ទនាដើម្បីស្វែងរកដំណោះស្រាយ។ និយាយតាមបែបផ្សេងគឺ «ពេលទឹកដល់ច្រមុះទើបបន់ព្រះឲ្យជួយ»។ រឿងចុងក្រោយដែលបញ្ជាក់ថា ក្រុមប្រឆាំងនេះនៅតែអនុវត្តវិធី ចាស់គំរឹលដដែលនោះគឺ សំណុំរឿងលោក កឹម សុខា។ ពេលត្រូវចោទប្រកាន់ពីបទក្បត់ជាតិដែលជាទោស ព្រហ្មទណ្ឌដ៏ធ្ងន់អាចថារើខ្លួនមិនរួច ឥឡូវនេះ ពួកគេខំបង្វែទៅជារឿងនយោបាយ ហើយងាកមករកការសន្ទនា ដើម្បីបញ្ចប់ទំនាស់ជាជាងការកាត់ទោស តាមផ្លូវតុលាការទៅវិញ។ ខ្ញុំនៅចាំបានថា លោក កឹម សុខា បាននិយាយយ៉ាងច្បាស់លាស់ពីផែនការសកម្មភាព របស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន ដោយមានបរទេសនៅ ពីក្រោយខ្នង។ លោក កឹម សុខា អះអាងយ៉ាងច្បាស់និងដោយ មោទនភាពថា «...គាត់មិនមែនចេះតែធ្វើអ្វីតាមគាត់នឹកឃើញ នោះទេ តែគាត់ត្រូវបានបរទេស បញ្ជាពីក្រោយខ្នង...។ ហើយផែនការផ្តួលរំលំរដ្ឋាភិបាលនេះ ទៀតសោតក៍ត្រូវបានរៀបចំដោយបរទេសអស់រយៈពេលជាយូរឆ្នាំមកហើយ។ លោក កឹម សុខា បានបញ្ជាក់ដោយភាពជឿជាក់ថា បើរៀបចំល្អិតល្អន់ប៉ុណ្ណឹងហើយផ្តួលរំលំរដ្ឋាភិបាល មិនបានសម្រេចទៀតនោះ មិនដឹងធ្វើយ៉ាងម៉េចទៀតទេ? ក្រៅពីផែនការតាមខ្សែញាក់របស់បរទេស លោក កឹម សុខា និងក្រុមប្រឆាំងរបស់ខ្លួន ក៏បានធ្វើសកម្មភាពគឃ្លើនមិនខ្លាចច្បាប់ជាច្រើនទៀត ក្នុងដំណើរជីវិតនយោបាយរបស់ខ្លួន។ លោក កឹម សុខា បានផ្លាស់ប្តូរខ្លួន ពីអ្នកនយោបាយទៅជាប្រធានអង្គការសង្គមស៊ីវិល បន្ទាប់មកក៏ហក់ចូលនយោបាយវិញ។ លោក កឹម សុខាក៍បានអះអាងយ៉ាងច្បាស់ថា ភាពបត់បែននេះ សុទ្ធសឹងជាផែនការដែលរៀបចំ ដោយបរទេសទាំងអស់។ ទាំងនៅជាអ្នកនយោបាយ និងនៅជាប្រធានអង្គការសង្គមស៊ីវិល លោក កឹម សុខា បានតាំងខ្លួនជាអ្នកប្រឆាំងប្តូរផ្តាច់ម្នាក់ដោយ មិនញញើតកោតក្រែងអ្នកណា ទាំងអស់ សូម្បីតែច្បាប់ពីព្រោះតែគាត់ត្រូវការភាពល្បីល្បាញ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនដើម្បីធ្វើដើមទុន នយោបាយ។ ខ្ញុំនៅចាំបានថា កាលពីនៅជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា បានធ្វើសកម្មភាព ក្រោមពាក្យស្លោកថា «បើមិនប្រថុយ គឺគ្មានការផ្លាស់ប្តូរទេ»។ ពាក្យស្លោកនេះជាការញុះញង់ផុសកំហឹង ឲ្យប្រជាពលរដ្ឋអោយ ងើបបះបោរប្រឆាំងរដ្ឋាភិបាលក្រោមលេសថា ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ។ អ្នកនយោបាយកូនអុកបរទេសរូប នេះបានប្រើប្រាស់វេទិកាសាធារណៈ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋឲ្យស្អប់រដ្ឋាភិបាល។ ប៉ុន្តែ លទ្ធផលចុងក្រោយរបស់គណបក្សសិទ្ធិមនុស្ស ដែលជាមរតករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានទទួលលទ្ធផលត្រឹម ៣កៅអីតែប៉ុណ្ណោះ។ ដោយអស់តម្រិះក្នុងការតស៊ូនយោបាយ ព្រោះតែលទ្ធផល ដែលទទួលបានខុសឆ្ងាយពីការរំពឹងទុក លោក កឹម សុខា ក៏ត្រូវបានបរទេសបញ្ជាឲ្យទៅចូលរួម ជាមួយលោក សម រង្ស៊ី បង្កើតអតីតបក្សសង្គ្រោះជាតិ បើទោះបីជាអ្នកទាំងពីរនេះមានទស្សនៈខុសគ្នា ដូចទឹកនិងប្រេងក៏ដោយ។ ពេលអតីតបក្សប្រឆាំងបានកៅអីត្រឹម ៥៥ ដែលមិនគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូររដ្ឋាភិបាល លោក កឹម សុខា ក៏ ត្រូវបានបរទេសប្រើឲ្យរៀបចំផែនការផ្តួលរំលំ រដ្ឋាភិបាលដោយប្រើប្រាស់ ចលនាបដិវត្តន៍ពណ៌តាមលំនាំបដិវត្តន៍ នៅយូហ្គោស្លាវី និងស៊ែប៊ី។ នេះហើយជាទោសក្បត់ជាតិយ៉ាងធ្ងន់ធ្ងរដែលលោក កឹម សុខា កំពុងប្រឈមមុខ។ ដល់ពេលមានទោសធ្ងន់ អាចដឹងខ្លួនថារើខ្លួនមិនរួច ក្រុមប្រឆាំងបាននាំគ្នានិយាយថា នោះជារឿងនយោបាយ និងសុំឲ្យមានការសន្ទនាតាមបែប នយោបាយដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ។ ខ្ញុំឆ្ងល់និងលើកជាសំនួរសួរថា ពេលរៀបចំផែនការផ្តួលរំលំ តើលោក កឹម សុខា ឬក្រុមប្រឆាំងជ្រុលនិយម ទាំងឡាយមានគិតដល់ការសន្ទនាតាមផ្លូវនយោបាយឬទេ? ពេលកម្លាំងរបស់ខ្លួនកើនឡើង ពួកគេគិតតែនាំគ្នាធ្វើបាតុកម្ម និងកូប្បកម្មផ្តួលរំលំ រដ្ឋាភិបាល តើម្តេចមិនគិត និយាយពីការសន្ទនាផង? ពេលអតីតបក្សប្រឆាំងមិនទាន់ត្រូវបាន រំលាយ ម្តេចក៏មិនគិតពី ការសន្ទនាបង្រួបបង្រួមជាតិ ម្តេចក៏គិតតែញុះញង់បំបែកបំបាក់ដើម្បីផ្តួលរំលំរដ្ឋាភិបាល? ដល់ពេលឥឡូវក្រោយពីដុតភ្លើង ថែមសាំងរហូតឆេះផ្ទះខ្លួនឯងអស់ ហើយខ្លួនត្រូវជាប់ចោទពីបទក្បត់ជាតិឃុបឃិតជាមួយបរទេសទៀត បែរជានាំគ្នានិយាយថា មានតែផ្លូវសន្ទនាខ្មែរ និងខ្មែរទេទើបអាចបញ្ចប់បញ្ហាខ្មែរបាន? ចុះពីមុនម្តេចមិនស្វែងរកការសន្ទនារវាងខ្មែរនិងខ្មែរ ម្តេចក៏បែរជាទៅពឹងបរទេសឲ្យជួយបង្រៀន ពីរបៀបផ្តួលរំលំខ្មែរគ្នាឯងធ្វើអ្វី ជាពិសេសការផ្តួលរំលំតាមគំរូនៅប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ដូច្នេះសំណួរ ទាំងអស់នេះអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ថា ក្រុមប្រឆាំងជ្រុលនិយមមិនចោលក្បួនសម្តែងល្ខោន លេងប៉ាហ៊ី ឆ្ពិនភ្នែកគេឯងនោះឡើយ។ តាមពិតក្រុមប្រឆាំងនេះក៍ មិនដែលគិតគូរដល់វប្បធម៌សន្ទនាអ្វីទេ គឺពួកគេគិតតែពីរកវិធីផ្តួលរំលំមួយមុខប៉ុណ្ណោះ។ តែដល់ពេលជាប់ចំណងអាច រើខ្លួនមិនរួចទើបស្រែករកការសន្ទនា។ បែបនេះគេហៅថា ពេលទឹកដល់ច្រមុះទើបរកព្រះជួយ។ ប៉ុន្តែ គ្មានព្រះណាអាចជួយមនុស្សពុតត្បុតពោរពេញ ដោយល្បិចកលបែបនេះបានឡើយ។ យ៉ាងណាមិញ អំពើដែលពួកគេបានសាងអាចនឹងឲ្យផល យ៉ាងសមស្របទៅពួកគេវិញហើយ។ ក្រុមអ្នកបំបែកបំបាក់ខ្មែរ កំពុងរងការបែកបាក់ខ្ទេចខ្ទីដោយខ្លួនឯង។ ក្រុមអ្នកសាងវប្បធម៌លាបពណ៌ កំពុងត្រូវបានថ្នាំពណ៌កំពប់ប្រឡាក់ខ្លួនឯងវិញ លាងមិនជ្រះឡើយ។ ក្រុមអ្នកចង់ផ្តួលរំលំគេអាចនឹង ទទួលទណ្ឌកម្មតាមរយៈទោសក្បត់ជាតិនៅឯតុលាការ។ នេះជាកម្មផលដែលពួកគេបានសាង។ រឿងផ្លូវច្បាប់ យើងត្រូវទុកឲ្យអ្នកច្បាប់ដោះស្រាយ ចំណែក រឿងនយោបាយ គឺជារឿងដោយឡែកដែលមិនអាចឡូកឡំគ្នាបានឡើយ។ រឿងអាស្រូវរបស់អ្នកនយោបាយ មិនមែនសុទ្ធតែជារឿងនយោបាយទេ។ តែបើអ្នកនយោបាយប្រព្រឹត្តខុសច្បាប់ គឺជារឿងផ្លូវច្បាប់។ ខ្ញុំយល់ថា សូមកុំព្យាយាមទាញ រឿងច្បាប់ឲ្យទៅជារឿង នយោបាយឲ្យសោះ។ ពាក្យសន្ទនានយោបាយខ្មែរ និងខ្មែរ ដែលពួកគេកំពុងស្រែកទាមទារ ពេលនេះត្រូវបានក្រុមប្រឆាំងដដែលនេះ សម្លាប់បាត់ទៅហើយ៕ ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ



ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បោះទុន៤០០លានដុល្លារ ក្នុងការអភិវឌ្ឍ «យន្តហោះតាក់ស៊ី» របស់ក្រុមហ៊ុនមួយនៅអាមេរិក

(តូក្យូ)៖ ក្រុមហ៊ុនផលិតរថយន្ត Toyota របស់ប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួននឹងវិនិយោគជិត៤០០លានដុល្លារទៅ​ក្នុងក្រុមហ៊ុនមួយនៅអាមេរិក ដែលចង់ផ្តល់សេវាកម្មធ្វើដំណើរតាមយន្តហោះតាក់ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយ​ពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០។ ក្រុមហ៊ុននៅអាមេរិកនោះមានឈ្មោះថា Joby Aviation ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩។ បច្ចុប្បន្នក្រុមហ៊ុន Joby Aviation កំពុង​តែអភិវឌ្ឍយានជំនិះដែលដំណើរការដោយថាមពលអគ្គិសនី អាចផ្ទុកអ្នកដំណើរបាន០៤នាក់ ព្រមទាំងអាចហោះឡើងនិងចុះត្រង់ដូចទៅ​នឹងឧទ្ធម្ភាគចក្រ ប៉ុន្តែមានម៉ូទ័រស្លាបចក្រច្រើនជាង។ ក្រុមហ៊ុន Joby Aviation មានគោលដៅចង់ប្រែក្លាយ យានជំនិះនេះ ទៅជាការផ្តល់​សេវាកម្មមធ្យោបាយធ្វើដំណើរបែបពាណិជ្ជកម្ម គឺដូចជាសេវាតាក់ស៊ីយ៉ាងដូច្នោះ ជាជាងការផលិតដើម្បីលក់ទៅឲ្យបុគ្គលម្នាក់ៗ។ គួរជម្រាបថា ក្រុមហ៊ុន Job Aviation កន្លងមកនេះ ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនតាក់ស៊ី Uber ដើម្បីរួមគ្នាអភិវឌ្ឍសេវាតាក់ស៊ីផ្លូវអាកាស​នៅទីប្រជុំជនផងដែរ។ សម្រាប់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota វិញ ក៏ធ្លាប់បានបោះទុនវិនិយោគក្នុងវិស័យតាក់ស៊ីផ្លូវអាកាសបែបនេះ ទៅក្នុងគម្រោងដទៃទៀត ដូចជាគម្រោងរបស់ក្រុមហ៊ុនជប៉ុន SkyDrive ដើម្បីអភិវឌ្ឍនូវយានជំនិះ នឹងក្លាយជាយន្តហោះតាក់ស៊ីតូចបំផុត​នៅលើពិភពលោក៕


សារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រនិងចៅៗ

ខេត្តព្រៃវែង៖ ខ្ញុំបាទ និងភរិយា ព្រមទាំងបុត្រ រួមទាំងកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមប្រសិទ្ធិពរបវរមហាប្រសេីរ ក្នុងឱកាសបុណ្យចម្រើនអាយុ វឌ្ឍនៈ មង្គល សូមបួងសួងវត្ថុស័ក្តិសិទ្ធក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ជួយតាមបីបាច់ថែរក្សា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រនិងចៅៗ ជាទីស្រលាញ់ទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ឈ្នះអស់មារសត្រូវ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

នេះបើយោងតាម ផេក ហ្វេសបុក ផ្លុវការរបស់ឯកឧត្តម អភិបាលខេត្ត ដែលមានឈ្មោះថា ( Chea Somethy ជា សុមេធី) ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩៕







អំពីខ្ញុំ


កម្សាន្ត


អប់រំ


យូធូប


បទវិភាគ


ពិភពលោក


តំបន់