«មនុស្សក្មេង» ឬ «កូនក្មេង» ជាទូទៅពិតជាត្រូវការការអប់រំប្រៀនប្រដៅពីឪពុកម្តាយ ឬ អាណាព្យាបាលជាចាំបាច់ ដើម្បីពត់តម្រង់ពួកគេបានក្លាយជាមនុស្សល្អ ដើរផ្លូវត្រង់តាំងពីក្មេងទៅ ចៀសវាងពេលធំឡើងពិបាកក្នុងការអប់រំស្តីប្រដៅ ។ ក្នុងនាមជាឪពុកម្តាយគួរតែអប់រំកូនៗរបស់ខ្លួននូវ ៣ ចំណុចនេះ ទើបពួកគេអាចក្លាយជាមនុស្សជោគជ័យបាននៅថ្ងៃខាងមុន ។ តើមានចំណុចអ្វីខ្លះ ?
១- ឱ្យពួកគេដឹងពីភាពលំបាកខ្លះ ឪពុកម្តាយគ្រប់រូបមិនគួរទម្លាប់ឱ្យកូនៗស្រណុកស្រួល ឬ បណ្តាយតាមចិត្តពួកគេតាំងពីតូចច្រើនពេកឡើយ ត្រូវបង្រៀនពួកគេស្គាល់ពីភាពលំបាកខ្លះៗ ដើម្បីងាយស្រួលពេលពួកគេធំឡើងអាចប្រឈមមុខនឹងបញ្ហាបាន ប៉ុន្តែបើលោកអ្នកទម្លាប់ឱ្យកូនស្រណុកស្រួល និង បណ្តាយតាមចិត្តច្រើនតាំងពីក្មេងនោះ ទៅថ្ងៃក្រោយគេមិនអាចប្រឈមមុខនឹងឧបសគ្គ ឬ ដោះស្រាយបញ្ហាទាំងឡាយបានឡើយ ។
២- ប្រយ័ត្នពាក្យសម្តី ឬ ការនិយាយស្តី ឪពុកម្តាយត្រូវតែបង្រៀនកូនៗឱ្យនិយាយពាក្យល្អៗ និង មានសម្តីពីរោះពិសា ។ ណាមួយទៀតក៏ត្រូវតែចេះគ្រប់គ្រងមាត់របស់កូនលោកអ្នកឱ្យបានល្អផងដែរ ព្រោះសម្តីគ្រប់ម៉ាត់ដែលចេញពីមាត់កូនៗរបស់លោកអ្នកអាចកំណត់ពីភាពជោគជ័យនៅថ្ងៃខាងមុខបាន ។ ប្រសិនបើកូនៗរបស់លោកអ្នកនិយាយពាក្យល្អៗ ប្រកបដោយសុជីវធម៌នោះ ធំឡើងគេនឹងអាចមានអានាគតភ្លឺស្វាងមិនខាន ដែលនេះជាការឆ្លុះបញ្ចាំងមួយដ៏ល្អ ។
៣- បណ្តុះភាពឧស្សាហ៍ និង គំនិតចង់ចេះចង់ដឹង ឪពុកម្តាយគ្រប់រូបគួរតែបណ្តុះគំនិតចង់ចេះចង់ដឹង ឬ អប់រំកូនៗឱ្យមានភាពឧស្សាហ៍តាំងពីតូចៗទៅ ព្រោះភាពខ្ជិលច្រអូស និង គំនិតសុញគិតអ្វីមិនចេញ នឹងអាចទាញពួកគេឱ្យធ្លាក់ក្នុងភាពអវិជ្ជា ល្ងង់ខ្លៅ ហើយថាមិនត្រូវអនាគតនឹងរលាយបានយ៉ាងងាយ ។
ទាំងនេះសុទ្ធតែជាចំណុចល្អគួរបញ្ជ្រៀបដល់កូនៗតាំងពីតូច ហើយក៏មិនមែនមានតែ ៣ ចំណុចនេះដែរ ពោលគឺនៅមានចំណុចជាច្រើនទៀតដែលល្អ និង អាចអប់រំកូនៗលោកអ្នកបាន គ្រាន់តែអ្វីដែលចែករំលែកលើកនេះគឺជាចំណុចចាំបាច់តម្រូវឪពុកម្តាយគួរអប់រំដល់កូនមុនគេ ៕

No comments:
Post a Comment