Thursday, December 29, 2022

គួរឲ្យសរសើរណាស់! យុវតីមួយរូប មានជីវភាពខ្វះខាតគ្រួសារត្រូវបង្ខំលក់ផ្ទះ តស៊ូរហូតខិតខំរៀនសូត្រប្រឡងជាប់ទទួលបាននិទ្ទេស A

 សូមបញ្ជាក់ឡើងវិញផងដែរថា កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័ប្រឡង ៥ ឆ្នាំ ២០២២ តាមរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយថ្ងៃទី២៣ តាមបណ្តាខេត្តនានា ។



​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលរួចរាល់ហើយនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏បានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅនឹងយុវតីមួយរូប ដែលជាបេក្ខជនប្រឡងបាក់ឌុបក្នុងសម័យប្រឡង ៥, ៦ ធ្នូ ២០២២ រស់នៅក្នុងជីវភាពក្រខ្សត់គ្មានសូម្បីតែផ្ទះសមស្របរស់នៅ ប៉ុន្តែយុវតីរូបនេះខិតខំតស៊ូរៀនសូត្ររហូតប្រឡងជាប់ ទទួលបាននិទ្ទេស A គួរឲ្យសរសើរណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា An Anana Cuty បានបង្ហោះយុវតីរូបនោះ ព្រមទាំងភ្ជាប់សារបញ្ជាក់ឲ្យបានដឹងទៀត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ លើកឡើងថា៖ “សុំនិយាយពីសិស្ស ឆាំ ខេម៉ា និន្ទេស A នៃវិទ្យាល័យអង្គរមាសបន្តិច ដោយសារកូនធ្លាប់ជាអតីតសិស្សរបស់លោកគ្រូ តាំងពីសាលាបឋមមកម្ល៉េះ ហើយក៏បានរៀនជាមួយអ្នកគ្រូថ្នាក់ទី៧ និងទី១១បានបន្តិច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


តែអ្វីដែលអ្នកគ្រូបានដឹងគឺ នាងជាសិស្សម្នាក់ដែលមានសីលធម៌ល្អ មានសុជីវធម៌ ល្អ មានចិត្តកតញ្ញូដឹងគុណចំពោះលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាល ព្រមទាំងមិត្តភក្តិជាពិសេសនោះអ្វីដែលប្អូនមិនដែលបោះបង់នោះ ទោះបីគ្រួសារ ក្រក្រីយ៉ាងណាក៏ដោយប្អូនមិនដែលត្អូញត្អែរឬនិយាយប្រាប់ទៅគ្រូណាម្នាក់បានដឹងឡើយ ថ្ងៃនេះទើបដឹងច្បាស់ពីប្អូនថា រាល់ថ្ងៃ ប្អូនមានបងប្អូន៤ នាក់ហើយនាងជាកូនទី១

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងគ្រួសារ ដោយសារជីវភាពខ្វះខាតគ្រួសារត្រូវបង្ខំលក់ផ្ទះ ដើម្បីកូនរៀន សព្វថ្ងៃប្អូនថាមិនមានផ្ទះទេ គឺសង់ត្រឹមជារោងតូចមួយស្នាក់អាស្រ័យសិន ពេលដែលលឺបែបហ្នឹងអ្នកគ្រូសែនអាណិតនិងស្ងើចសរសើរកូនដែលបានតស៊ូដល់ចំណុចនេះ ។ ថ្ងៃនេះប្អូនបានមកលេងអ្នកគ្រូនិងលោកគ្រូថែមទាំងយកផ្លែឈើមកទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អរគុណណាស់សម្រាប់ទឹកចិត្តមួយនេះកូន។ ជូនពរកូនអោយជោគជ័យក្នុងជីវិត ជាពិសេសសូមអោយកូនបានសម្រេចតាមប្រាថ្នាណាកូន។ បើបងប្អូនសប្បុរសធម៌ចង់ជួយដល់ប្អូនអាចទាក់ទងប្អូនក៏បានឬតាមអ្នកគ្រូក៏បាន សូមអរគុណ” ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។



No comments:

Post a Comment