Robert Pershing Wadlow ជួនកាលគេហៅគាត់ថាAlton Giantជាជនជាតិអាមេរិចលោកកើតនៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ1918 លោកត្រូវបានគេចាតទុកជាមនុស្សខ្ពស់ជាងគេលើពិភពលោក និងបានចុះក្នុងបញ្ជីប្រវត្តិសាស្ត្រមនុស្សខ្ពស់ពិភពលោក។ Alton Giant មានកំពស់រហូតទៅដល់2.72m (8 ft) ទម្ងន់199kg (439 lb)។ មូលហេតុដែលនាំឲ្យលោកមានការលូតលស់កំពស់យ៉ាងខ្លាំងគឺដោយសារតែការរីកធំនៃក្រពេញpituitary glandនៅពេលលោកមានអាយុ8ឆ្នាំលោកចាប់ផ្ដើមលូតកំពស់យ៉ាងរហ័ស(ខ្ពស់ជាងឪពុងគាត់ទៅទៀត)។ Alton Giant បានបញ្ចាប់ការសិក្សានៅវិទ្យាល័យ Alton high school ឆ្នាំ1936ពេលនោះលោកមានកំពស់ត្រឹមតែ2.54m (8ft)កំពស់របស់គាត់នៅតែបន្តលូតលាស់រហូតដល់2.72m។ Alton Giantទទួលមរណភាពនៅថ្ងៃទី 15 ខែកក្កដា ឆ្នាំ1940 (អាយុ22ឆ្នាំ)។
ខាងក្រោមជារូបភាបលោកRobert Pershing Wadlow ឬAlton Giant




No comments:
Post a Comment